Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/4c742e47e79c593ad3b1bc4aeaae38daf93d3d394274599d57d3bbb4
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
not credible
schema:url
http://cambodia.factcrescendo.com/top-stories/misleading-video-circulated-amid-typhoon-yagis-devastation-in-vietnam-618785/
schema:text
វីដេអូចាស់ៗត្រូវបានបង្ហោះលើបណ្ដាញសង្គមភ្ជាប់នឹងគ្រោះមហន្តរាយនៅវៀតណាម វីដេអូមួយដែលបង្ហាញមនុស្សរត់ប្រសេចប្រសាចពេញផ្លូវ និងខ្យល់បោកបក់ផ្ដួលសំណង់មួយចំនួន ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមដោយអះអាងថា ជាអ្វីដែលកើតឡើងនៅវៀតណាម។ ទោះជាយ៉ាងណា យើងរកឃើញថា ខ្លឹមសារនៃវីដេអូនេះមិនត្រឹមត្រូវនោះឡើយ។ ខណៈដែលវៀតណាមកំពុងរងគ្រោះដោយសារខ្យល់ទីហ្វុងយ៉ាកជីនៅដើមសប្ដាហ៍នេះ វីដេអូមួយដែលបង្ហាញមនុស្សរត់ប្រសេចប្រសាចពេញផ្លូវ និងខ្យល់បោកបក់ផ្ដួលសំណង់មួយចំនួន ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមដោយអះអាងថា ជាអ្វីដែលកើតឡើងនៅវៀតណាម។ វីដេអូនេះ ត្រូវបានគេចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ខ្លឹមសារនៃវីដេអូនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចលើដងផ្លូវ និងភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាគ្រោះមហន្តរាយបណ្ដាលមកពីព្យុះសង្ឃរា Yagi ដែលបានបោកបក់ទៅលើទីក្រុងហូជីមិញរបស់វៀតណាម។ វីដេអូនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “អំពើលោភលន់ហួសហេតុនាំឱ្យអន្តរាយ ទីក្រុងហូជីមិញ ប្រទេសវៀតណាម”។ ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតផងដែរជាមួយសំណេរដូចគ្នាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ នៅដើមដំបូងនៃវីដេអូនេះ វាបង្ហាញឱ្យឃើញមនុស្សម្នាដ៏ច្រើនរត់ប្រសេចប្រសាចនៅលើដងផ្លូវមួយ ហើយបន្ទាប់មកទៀត វាបង្ហាញភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងសំណង់ផ្សេងទៀតនៃទីក្រុងមួយ។ ការត្រួតពិនិត្យការពិត Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ តាមរយៈ Google Reverse Image Search យើងបានរកឃើញថា វីដេអូមួយនេះត្រូវបានលាយបញ្ចូលគ្នាដោយវីដេអូនៃហេតុការណ៍ដែលបានកើតឡើងនៅទីកន្លែង និងពេលវេលាខុសគ្នា។ Google Reverse Image Search បង្ហាញថា មួយផ្នែកដំបូងនៃវីដេអូនេះដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចពេញផ្លូវនោះ មិនមែនជាហេតុការណ៍មនុស្សម្នារត់គេចចេញពីមហន្តរាយធម្មជាតិដែលវាយប្រហារប្រទេសវៀតណាមនាពេលថ្មីៗនេះឡើយ។ ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា វីដេអូដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចលើដងផ្លូវនោះ គឺជាហេតុការណ៍នៃការបង្ក្រាបទៅលើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡាកាលពីចុងខែកក្កដា និងដើមខែសីហាកន្លងមកនេះ។ គេអាចរកវីដេអូនៃហេតុការណ៍បង្ក្រាបការតវ៉ានៅប្រទេសវ៉េណេស៊ុយអេឡានេះនៅលើបណ្ដាញសង្គម និងបណ្ដាញកម្សាន្ត YouTube ផងដែរ។ វីដេអូទាំងស្រុងនៃហេតុការណ៍នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X (អតីត Twitter)កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាមួយសំណេរថា “Protesta en Puerto La Cruz, estado Anzoátegui, contra el fraude de Maduro.” Protesta en Puerto La Cruz, estado Anzoátegui, contra el fraude de Maduro. pic.twitter.com/uRpe2BkgDG— Monitoreamos (@monitoreamos) July 29, 2024 វីដេអូនេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Instagram ផងដែរកាលពីជាង ១ខែមុន ដែលបញ្ជាក់ថា វាជាហេតុការណ៍បង្ក្រាបការតវ៉ានៅក្នុងប្រទេសអាមេរិកខាងត្បូង។ ក្រុមការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយនៃស្ថាប័ន Fact Crescendo ប្រចាំប្រទេសឥណ្ឌា ក៏បានផ្ទៀងផ្ទាត់រួចហើយចំពោះវីដេអូមួយនេះ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ ជាងនេះទៅទៀត យើងបានរកឃើញថា វីដេអូមួយផ្នែកទៀតដែលបង្ហាញសំណង់អគារមួយត្រូវខ្យល់បក់ប៉ើងបះជើងឡើងលើនោះ មិនមែនជាហេតុការណ៍គ្រោះមហន្តរាយកើតឡើងនៅប្រទេសវៀតណាមនាពេលថ្មីៗនេះទេ។ តាមរយៈ Google Reverse Image Search យើងបានរកឃើញថា វាជាគ្រោះមហន្តរាយវាយប្រហារដោយព្យុះទីហ្វុងទៅលើតំបន់ភាគខាងត្បូងប្រទេសចិនកាលពីឆ្នាំ២០១៨កន្លងមក។ សូមមើលអត្ថបទសារព័ត៌មានដែលចុះផ្សាយជាមួយរូបថតនៃហេតុការណ៍គ្រោះមហន្តរាយនោះនៅទីនេះ (archived)។ ខាងក្រោមនេះ គឺជាវីដេអូនៃការវាយប្រហារដោយព្យុះទីហ្វុងលើភាគខាងត្បូងប្រទេសចិន ដែលត្រូវបានបង្ហោះនៅលើ YouTube កាលពី ៥ឆ្នាំមុន។ សន្និដ្ឋាន Fact Crescendo រកឃើញថា ការអះអាងទៅលើវីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូនេះ ត្រូវបានកាត់តដាក់បញ្ចូលនូវហេតុការណ៍បង្ក្រាបការតវ៉ានៅប្រទេសវ៉េណេស៊ុយអេឡាកាលពីចុងខែកក្កដាកន្លងមក និងហេតុការណ៍ព្យុះទីហ្វុងវាយប្រហារប្រទេសចិនកាលពី ៥ឆ្នាំមុន។
schema:mentions
dbpedia:Puerto_la_Cruz
dbpedia:Anzoátegui
YouTube
Google
Instagram
Twitter
dbpedia:2018_Pacific_typhoon_season
schema:reviewRating
MISLEADING
schema:author
factcrescendo
schema:datePublished
2024-09-12
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/03a3df09af4411f0f1caa54b7725e6912afc8ec28a7fa732f5efbd8e
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 5 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software