Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/a8b2af4b9dd49ffe60cd213e8dc3fc670a9a0749a5197613f7784026
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
mostly credible
schema:url
http://cambodia.factcrescendo.com/political/digitally-edited-photo-of-pms-parents-hanging-beside-kings-portrait-619182/
schema:text
រូបថតកាត់តបង្ហាញរូបថតលោក ហ៊ុន សែន និងភរិយាដាក់តាំងទន្ទឹមព្រះឆាយាលក្ខណ៍ក្សត្រ កាលពីខែកញ្ញាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ហ្វីលីពីនអំពីទំនាក់ទំនងទ្វេរភាគី។ បន្ទាប់មក ស្រាប់តែមានការបង្ហោះរូបថតនៃជំនួបនោះជាមួយសំណេរថា លោក ហ៊ុន ម៉ាណែត បានដាក់តាំងរូបថតឪពុកម្ដាយលោកទន្ទឹមនឹងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រនៅឯកិច្ចប្រជុំនោះ។ រូបថតនេះ បាននាំឱ្យមានការបញ្ចេញមតិផ្សេងៗ ក្នុងនោះមួយចំនួនជឿថា ជាការពិត។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញរូបថតលោក ហ៊ុន សែន និងភរិយា ត្រូវបានដាក់តាំងនៅលើជញ្ជាំងទន្ទឹមគ្នានឹងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅឯបន្ទប់ទទួលភ្ញៀវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែមុននេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរក្នុងន័យថា លោក ហ៊ុន ម៉ាណែត បានដាក់តាំងរូបថតឪពុកម្ដាយរបស់លោកទន្ទឹមគ្នានឹងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រនៅឯការិយាល័យធ្វើការរបស់លោក។ បន្ទាប់ពីរូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហើយ មានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញប្រតិកម្ម និងមតិយោបល់ទៅនឹងការបង្ហោះនេះ ក្នុងនោះមានមួយចំនួនជឿថា វាជាការពិត។ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ដល់ថ្នាក់ហ្នឹងផង អាខ្នែត”។ ការត្រួតពិនិត្យការពិត Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតច្បាប់ដើមមិនដូចទៅនឹងអ្វីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនោះឡើយ។ រូបថតច្បាប់ដើមដែលត្រូវបានចុះផ្សាយនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Better Cambodia បង្ហាញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយនាយសេនាធិការចម្រុះកងទ័ពហ្វីលីពីន លោក Romeo Brawner Jr. នៅវិមានសន្តិភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ រូបថតនោះ ក៏បានបង្ហាញឱ្យឃើញផងដែរនូវព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះមហេសីរបស់ទ្រង់ ត្រូវបានដាក់ព្យួរទន្ទឹមនឹងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅលើជញ្ជាំងនៃសាលសវនាការនោះ។ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីរូបថតដែលត្រូវបានចុះផ្សាយដោយ The Better Cambodia នៅក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្រៅពីរូបថតនៃជំនួបពិភាក្សាដូចដែលរៀបរាប់ខាងលើនេះ រូបថតនៃជំនួបពិភាក្សារវាងលោក ហ៊ុន ម៉ាណែត និងប្រតិភូអន្តរជាតិដទៃទៀត ក៏បង្ហាញឱ្យឃើញព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ ត្រូវបានព្យួរនៅលើជញ្ជាំងទន្ទឹមនឹងព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី ផងដែរ។ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយព័ត៌មានរបស់សារព័ត៌មាន EACNEWS កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដែលបង្ហាញពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន (Wang Wenbin) នៅក្នុងសាលទទួលភ្ញៀវស្ថិតក្នុងវិមានសន្តិភាព។ លោក ហ៊ុន ម៉ាណែត ដាក់ព្យួររូបថតឪពុកម្ដាយលោកលើជញ្ជាំទន្ទឹមព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្ដម សីហមុនី។ សន្និដ្ឋាន Fact Crescendo រកឃើញថា រូបថតដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតដែលបង្ហាញរូបថតឪពុកម្ដាយលោក ហ៊ុន ម៉ាណែត ត្រូវបានដាក់ព្យួរលើជញ្ជាំងទន្ទឹមព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រនោះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ មិនមែនជាការពិតឡើយ។ រូបថតច្បាប់ដើមដែលយើងបានរកឃើញ បង្ហាញព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះមហេសទ្រង់ ត្រូវបានដាក់តាំងទន្ទឹមព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្ដម សីហមុនី។
schema:reviewRating
ALTERED
schema:author
factcrescendo
schema:datePublished
2024-10-02
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/20810fdb794902fc8f0b2075766b9857f3fef0bf131a58a368c9c7a8
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software