Facets (new session)
Description
Metadata
Settings
owl:sameAs
Inference Rule:
asEquivalent
b3s
b3sifp
facets
http://www.w3.org/2002/07/owl#
ldp
oplweb
skos-trans
virtrdf-label
virtrdf-url
None
About:
http://data.cimple.eu/claim-review/869d2d7ce6ae196f5dce8350e635fd4d2a8dbf110cb00a18148e2670
Goto
Sponge
NotDistinct
Permalink
An Entity of Type :
schema:ClaimReview
, within Data Space :
data.cimple.eu
associated with source
document(s)
Type:
schema:ClaimReview
New Facet based on Instances of this Class
Attributes
Values
rdf:type
schema:ClaimReview
http://data.cimple...lizedReviewRating
mostly credible
schema:url
http://cambodia.factcrescendo.com/sports/photo-of-man-utd-legend-wayne-rooneys-aging-look-digitally-edited-619159/
schema:text
រូបថតកាត់តបង្ហាញវីរបុរសបិសាចក្រហម Wayne Rooney ធាត់ខ្លាំង និងមុខចាស់ជ្រុល បន្ទាប់ពីការប្រកួតរវាងក្រុមបិសាចក្រហម និងក្រុមមាន់ខ្នាយមាសកាលពីចុងសប្ដាហ៍មកនេះ មហាជនបានចាប់អារម្មណ៍ខ្លាំងទៅលើរូបថតនៅលើបណ្ដាញសង្គមដែលបង្ហាញអតីតវីរបុរសក្លឹបបិសាចក្រហម លោក Wayne Rooney មានរូបរាងកាយធាត់ខ្លាំង និងមុខចាស់ជាងមុនខ្លាំង។ រូបថតនេះ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ដែលនាំឱ្យអ្នកគាំទ្រអតីតកីឡាករឆ្នើមអង់គ្លេសរូបនេះចោទសួរអំពីសុខភាពរបស់គាត់។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញអតីតកីឡាករបាល់ទាត់អង់គ្លេស លោក Wayne Rooney មានរូបរាងធាត់ខ្លាំង និងពោរពេញដោយពុកមាត់សព្រាតនៅលើមុខនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ លោក Wayne Rooney អាយុ ៣៨ឆ្នាំ គឺជាអតីតកីឡាករបាល់ទាត់ដ៏ឆ្នើមលេងឱ្យក្លឹបបិសាចក្រហម Manchester United ហើយសព្វថ្ងៃនេះ លោកគឺជាអ្នកចាត់ការនៃក្លឹប Plymouth Argyle នៃលីគបាល់ទាត់លំដាប់ទី២របស់ប្រទេសអង់គ្លេស បន្ទាប់ពីលោកចូលនិវត្តន៍ពីការប្រកបអាជីពបាល់ទាត់កាលពីដើមឆ្នាំ២០២១។ រូបថតមួយសន្លឹកនេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងទទួលបានប្រតិកម្មផ្សេងៗ និងការបញ្ចេញមតិយោបល់ចម្រុះបែប ជាពិសេសចោទសួរពីការប្រែប្រួលរូបរាងកាយដ៏លឿនរបស់អតីតកីឡាករឆ្នើមរូបនេះ។ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “វីរបុរសក្លឹបម្នាក់នេះ បច្ចុប្បន្នកំពុងដឹកនាំ Plymouth ក៏ជាក្រុមដែលបិសាចក្រហម Man Utd មិនគួរមើលរំលងផងដែរ ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវគ្នាជាមួយតាហាក់នោះ”។ ក្រៅពីបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរនោះ រូបថតរបស់វីរបុរសក្លឹបបិសាចក្រហមមានរូបរាងកាយធាត់បែបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតដែរ។ ទំព័រហ្វេសបុក Unbelievable Jeff បានបង្ហោះរូបថតមួយសន្លឹកនេះកាលពីថ្ងៃទី៣០ ខែកញ្ញា ជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសក្នុងន័យថា “រីករាយដែលបានឃើញវីរបុរសក្លឹប United លោក Wayne Rooney នៅឯកីឡដ្ឋាន Old Trafford នៅថ្ងៃនេះ” ។ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក Wayne Rooney នៅលើបណ្ដាញសង្គមដែលត្រូវបានចែករំលែកបន្តរហូតដល់រាប់ពាន់ដង។ ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គម X មួយទៀត បានបង្ហោះរូបថតមួយសន្លឹកនេះដែរ ហើយសរសេរថា “ចាំជានិច្ចថា [Christiano] Ronaldo អាយុច្រើនជាង Wayne Rooney”។ រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលនាំឱ្យមានការចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ការត្រួតពិនិត្យការពិត Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថត និងវីដេអូរបស់អតីតកីឡាករបាល់ទាត់អង់គ្លេសដ៏ឆ្នើមរូបនេះ ដែលបានទៅទស្សនាការប្រកួតរវាងក្រុមបិសាចក្រហម Man Utd និងក្រុមមាន់ខ្នាយមាស Tottenham Hotspure នៅឯកីឡដ្ឋាន Old Trafford កាលពីចុងសប្ដាហ៍កន្លងមកនេះ។ វេបសាយព័ត៌មានកីឡាមួយ បានផ្ដាមរូបភាពលោក Wayne Rooney ដែលកាមេរ៉ាទូរទស្សន៍ Sky Sports បានផ្ដោតទៅលើអតីតកីឡាករបាល់ទាត់រូបនេះ ដែលកំពុងអង្គុយទស្សនាការប្រកួតរវាងក្រុម Man Utd និងក្រុម Spur កាលពីរាត្រីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកនេះ។រូបភាពផ្សព្វផ្សាយដោយវេបសាយមួយនេះ បង្ហាញលោក Wayne Rooney មិនមានរូបរាងកាយធាត់ខ្លាំង និងមុខចាស់ខ្លាំងនោះឡើយ ថ្វីបើមានពុកមាត់ និងរូបរាងកាយធាត់បន្តិចមែន។ សារព័ត៌មានអង់គ្លេស Daily Mail បានចុះផ្សាយរូបថតរបស់ Wayne Rooney អង្គុយទស្សនាការប្រកួតរវាងក្រុម Man Utd ជាមួយក្រុម Spurs នៅក្នុងអត្ថបទមួយដែលនិយាយអំពីក្ដីបារម្ភអំពីសុខភាពរបស់គាត់។ខាងក្រោមនេះ គឺរូបភាពផ្ដាមចេញពីការផ្សាយរបស់វេបសាយ Daily Mail កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលបង្ហាញលោក Wayne Rooney ទស្សនាការប្រកួតបាល់ទាត់។ សន្និដ្ឋាន
schema:reviewRating
ALTERED
schema:author
factcrescendo
schema:datePublished
2024-10-01
(
xsd:date
)
schema:inLanguage
English
schema:itemReviewed
http://data.cimple.eu/claim/2f79d9736a5d9d2d7d6b7d675855f23729f5f8531d58a746da77c359
Faceted Search & Find service v1.16.115 as of Oct 09 2023
Alternative Linked Data Documents:
ODE
Content Formats:
RDF
ODATA
Microdata
About
OpenLink Virtuoso
version 07.20.3238 as of Jul 16 2024, on Linux (x86_64-pc-linux-musl), Single-Server Edition (126 GB total memory, 2 GB memory in use)
Data on this page belongs to its respective rights holders.
Virtuoso Faceted Browser Copyright © 2009-2025 OpenLink Software